ឡូរី The Bamboo Train

ឡូរី គឺជារបរសល់ពីដូនតារបស់អ្នកភូមិអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង តាំងពីឆ្នាំ១៩៧៨ ពួកគាត់នៅទីនេះបានចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានប្រយោជន៍រួមពីរបរបើកឡូរីនេះ។
ឡូរីនៅតំបន់ អ្នកភូមិអូដំបងនេះ នៅរក្សាអត្ថសញ្ញាណភាព ដែលមានភាពខុសប្លែកពី ឡូរី ដែលបានដាក់ដំណើរការអោយកម្សាន្តនៅកន្លែងមួយចំនួននៅក្នុងខេត្ត បាត់ដំបង ។ ពេលទៅដល់យើងអាចសំគាល់បានឃើញថា ភ្ញៀវភាគច្រើនជាជនបរទេសជាជាងប្រជាជនក្នុងស្រុក ។ ក្រៅពីគយគន់ទេសភាពសងខាងតាមផ្លូវនៅពេលធ្វើដំណើរ អ្វីដែលពិសេសពេលយើងក៏អាចគយគន់ទេសភាពតាមវាលស្រែ និង ហិតក្លិនអាចម៍គោម្តងម្កាលផងដែរ ។


ដើម្បីទៅដល់កន្លែងជិះឡូរី យើងត្រូវការធ្វើដំណើរប្រមាណ៨នាទីពីវង្វង់មូលលោកតាដំបងគ្រញ៉ូង ។ ការធ្វើដំណើរ អាចធ្វើដំណើរតាមផ្លូវលំក៏បាន ឬក៏ផ្លូវជាតិក៏បាន តាមផ្លូវជាតិលេខ៥ និង បត់ចុះតាមផ្លូវជាតិលេខ៧០០ ។



Comments