ឧកញ៉ាសេនាបតី សឺន គុយ ជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។ មុនពេលឧកញ៉ា សឺន គុយ ប្រគល់ខ្លួនអោយអាជ្ញាធរវៀតណាម យកទៅប្រហារជីវិត ឧកញ៉ា សឺន គុយ បាន យកមែកឈើទាលមួយមែកធំ មកដាំបញ្ច្រាសចុង(ចុងកប់ក្នុងដី ហើយ គល់ឡើងលើ) ហើយផ្សងថាបើវប្បធម៌ និងព្រះសាសនាខ្មែរអាចរស់ និងស្ថិតស្ថេរលើដែនដី(កម្ពុជាក្រោម)នេះ សូមអោយ មែកឈើទាលដែលដាំបញ្ច្រាសចុងនេះរស់រានមានជីវិតឡើង។
![]() |
ដើមឈើទាល ដែលដាំគល់ ឬស ឡើងលើ ចុង ស្លឹក ចុះក្រោម ដោយ លោក ឧកញ៉ា សឺន គុយ ស្ថិតនៅ ខេត្ត ព្រះត្រពាំង កម្ពុជាក្រោម
|
បួងសួងរួចហើយ ឧកញ៉ាសឺន គុយ ក៏ប្រគល់ខ្លួនអោយវៀតណាមចាប់យកទៅធ្វើឃាតទៅ។ មិនយូរប៉ុន្មាន ដើមឈើដែលឧកញ៉ា សឺន គុយបានដាំនោះក៏ចាប់ផ្តើមរស់រានមានជីវិត ហើយក៏ត្រូវបានប្រជាជនខ្មែរអ្នកស្នេហាជាតិគ្រប់រូបថែរក្សាជារៀងរហូតមកដល់បច្ចុប្បន្ននេះ។ អ្វីដែលគួរកត់សម្គាល់ នោះគឺថាដើមឈើទាលនោះមិនដុះលៃខ្ពស់ដូចដើមឈើទាលដទៃឡើយ វាដុះដោយមានមែកសំយុងចុះមកដី ជាងដុះត្រង់ទៅលើ។
ដកស្រង់ចេញពីប្រវត្តិរបស់ ឧកញ្ញ៉ា សឺង គុយ WIKISOURCE
Comments
Post a Comment