សាមាធិ - វិបស្សនា (SAMATHA - VIPASSANA)

កន្លងមកខ្ញុំឃើញមានប្រជាជនយើងភាគច្រើននៅមានការភ័ន្តច្រឡំរវាង និងខ្លះទៀតនៅមានភាពស្រពិចស្រពិលទៅលើពាក្យ សមាធិ (SAMATHA) និង វិបស្សនា (VIPASSANA) ថ្ងៃនេះខ្ញុំសូមលើកមកបកស្រាយ ។    

ទាំង សមាធិ និង វិបស្សនា គឺជាផ្នែកមួយនៃលំហាត់របស់យូហ្គា យើងអាចនិយាយបានថា សមាធិ និង វិបស្សនា គឺនៅក្នុងខ្សែបន្ទាត់ជាមួយគ្នា វាគ្រាន់តែ ដើម្បីទៅដល់ វិបស្សនា អ្នកត្រូវឆ្លងកាត់ សមាធិ ។ និយាយអោយស្រួលស្តាប់ម្យ៉ាងទៀត វាគឺជាការវិវត្តននៃផ្លូវអារម្មណ៍ អ្នកត្រូវ ធ្វើសមាធិ ដើម្បីអោយផ្លូវចិត្ត ផ្លូវអារម្មណ៍របស់លោកអ្នកអាចឈានទៅដល់ការធ្វើ វិបស្សនា ។ 

  • SAMATHA (សំស្រ្កឹត) ប្រែថា "ភាពស្ងប់ស្ងាត់ (Calm)" ជាភាសារអង់គ្លេស (calm meditation, (concentration-meditation)
  • VIPASSANA​ (បាលី) ប្រែថា "ច្បាស់លាស់ (Literally) (Special) (Super)" (insight meditation)
យូហ្គា គឺជាការបដិបត្តិវិន័យខាងផ្លូវកាយ ផ្លូវចិត្ត និងខាងវិញ្ញាណ ដែលមានដើមកំណើតដ៏យូលង់ណាស់មកហើយនៅប្រទេសឥណ្ឌា ។ នៅឥណ្ឌាមានសាលាបង្ហាត់ជាច្រើន ទៅតាមគោលដៅ និងវត្ថុបំណង របស់អ្នកហាត់រៀន ក្នុងនោះមានខាងសាសនា ហិណ្ឌូ ពុទ្ធសាសនា និង សាសនាជេន ។ ឯ យូហ្គា បែបសម័យទំនើបគឺយើងឃើញហាត់ទូទាំងពិភពលោករហូតមកទល់ពេលបច្ចុប្បន្ននេះ ។

សមាធិ វាគឺជាដំណាក់កាលទីប្រាំបី និងចុងក្រោយនៃលំហាត់ យូហ្គា ។ ពាក្យ យូហ្គា (YOGA)​ ​មក​ពីភាសារ​សំស្ក្រឹត​ មានន័យថា "រួមគ្នា" ជាភាសារអង់គ្លេស យើងអាចបកប្រែថា UNION ជាដំណើរឆ្ពោះទៅរក "ការរំដោះទុក្ខ" និង "ការត្រាស់ដឹង" ។

យោងតាមសៀវភៅ Three Truths Of Well Being បានសរសេរថា ជាទូទៅនៅពេលនិយាយពី YOGA គ្រប់គ្នានឹងគិតទៅដល់ការធ្វើលំហាត់ប្រាណ ឬចលនានៃរាងកាយ ។ ប៉ុន្តែពេលដែលយើងអនុវត្ត YOGA គឺយើងនិយាយពីការរួមគ្នាអំពីថាមពលបួន គឺជាការធ្វើសង្រួមគ្នារវាងថាមពលនៅក្នុងខ្លួនរបស់យើងទាំងបួនមាន៖
  • ថាមពលរាងកាយ (physical energy)
  • ថាមពលអារម្មណ៍ (emotional energy)
  • ថាមពលផ្លូវចិត្ត (mental energy)
  • ថាមពលខាងវិញ្ញាណ (spiritual energy)
នេះមូលហេតុដែល YOGA ប្រែថា រួមគ្នា (UNION) ។

ការធ្វើ សមាធិ នឹងដឹកនាំអ្នកបដិបត្តិឆ្ពោះទៅរក វិបស្សនា ប៉ុន្តែតើរវាង សមាធិ និង វិបស្សនា ខុសគ្នាបែបណា?
  • សមាធិ គឺជាការបដិបត្តិដែលផ្តោតលើ ខ្យល់ដង្ហើម សម្រាប់ភាពស្ងប់នៃអារម្មណ៍ (mind calming)
  • វិបស្សនា គឺជាការបដិបត្តិដើម្បី អង្កេត និង សម្អាតចិត្ត (observe and clearing the mind)
ក្នុងនោះមានប្រាំពីរជំហាន មុននឹងឈានទៅដល់ សមាធិ៖
  • Yam (Observances) ការអនុវត្តនៃការសង្កេត
  • Niyama (Abstinences) ការអត់ឃ្លាន
  • Asana (Postures) ឥរិយាបថ
  • Pranayam (Breath controlling) ការគ្រប់គ្រងខ្យល់ដង្ហើម
  • Pratyahara (Withdrawal of senses) ការដកចេញនៃអារម្មណ៍
  • Dharana (Determination) ការប្តេជ្ញាចិត្ត
  • Dhyana (Meditation) សមាធិ
  • Samadhi (Self-realization or Nirvana per Buddhist philosophy) សមាធិកម្រិតខ្ពស់
ចុងក្រោយ ខ្ញុំសូមទាញចំណាប់អារម្មណ៍មិត្តអ្នកអានអោយយល់កាន់តែស៊ីជម្រៅបន្តិចទៀត អំពីចំណុចដែលគួដឹងថា "ពេលដែលអ្នកបួងសួងគឺអ្នកត្រូវដឹងថា អ្នកកំពុងនិយាយទៅកាន់ព្រះ តែខុសគ្នាពីពេលដែលអ្នកកំពុងធ្វើសមាធិ គឺអ្នកកំពុងនិយាយទៅកាន់ខ្លួនឯង"

CREDIT: SONEAT HOR
 

Comments