ខ្លីៗអំពីប្រវត្តិចូលឆ្នាំប្រពៃណីខ្មែរ (History of Khmer New Year)


ប្រទេសយើងមានពិធីចូលឆ្នាំតាំងពីបុរាណមកម្លេះ ពិធីចូលឆ្នាំខ្មែរ យើងត្រូវបានចាស់បុរាណយកតាមចន្ទគតិ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។

( «ថ្ងៃចូលឆ្នាំពីបុរាណកាលគឺត្រូវប្រាររព្ធនៅខែ "មករា" យោងទៅតាមកំណត់ហេតុរបស់លោក ជីវ តាក្វាន់ ដែលធ្វើដំណើរពីចិនមកខ្មែរក្នុងសម័យចេនឡា ក្នុងឆ្នាំ ១២៩៦»
ជាទូទៅគេយល់ថា ជីតាក្វាន់ ជាអ្នកការទូតរបស់ប្រទេសចិនតែក្នុងរជ្ជកាលនោះ ប្រទេសចិនត្រូវបានគ្រប់គ្រងដោយអាណាចក្រម៉ុហ្គោល ដូច្នេះគាត់ជាទូតរបស់ម៉ុងហ្គោល ។ Source: https://bit.ly/3a65tgT )

ក្រោយមកខ្មែរយើងបានផ្លាសប្ដូរពិធីចូលឆ្នាំមកខែ មេសា វិញ​យកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។
ប្រវត្តិចូលឆ្នាំយើង ក៏មានសរសេជារឿងព្រេងនិទាន ផងដែរ ដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ ដោយលោក ត្រឹង ងា ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងព្រះព្រហ្ម ជាមួយ ព្រះវិស្ណុះ ដែលចាប់កំណើតជាក្មេងប្រុសម្នាក់ឈ្មោះ ធម្មបាលកុមារ ។
ការនិះពន្ធរបស់លោកបានល្បីដល់ប្រទេស ថៃ និង ឡាវ ហើយប្រទេសទាំងនោះក៏បានសុំចម្លងរឿងព្រេងនិទាននេះពីយើងផងដែរ ។

Comments