រមណីដ្ឋានតាតៃ (Tatai River and Waterfall)


​តាតៃ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។
ពេលធ្វើដំណើរមកដល់ខេត្តកោះកុង គ្រប់គ្នាពិតជាមិន​អាច​នឹង​មើល​រំលង ទឹកជ្រោះតាតៃបានឡើយ ព្រោះតាតៃជាតំបន់អេកូទេសចរណ៍មួយដែលមាន ទេសភាព​ព្រៃ​ប្រឹក្សា​ដ៏ខៀវ​ស្រងាត់ ជាមួយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​លាយ​ឡំ​នឹង​ទិដ្ឋភាព​នៃ​ទឹកហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ​ ដែលធ្វើអោយយើងគ្រប់គ្នាបាត់អស់​នូវ​ភាពស្មុគស្មាញទាំងឡាយ ​។ 

និយាយអំពីប្រវត្តិទឹកធ្លាក់តាតៃ៖ បើយោងតាមការអះអាង របស់បុរសម្នាក់ឈ្មោះ តាតៃ ហើយកូនប្រុសរបស់គាត់ ដែលបានទៅនេសាទនៅទីនោះ ព្រោះ ទឹកធ្លាក់ ត្រូវបានចូលរួមគ្នា រវាងទឹកសាប នឹងប្រៃ ។​ មានខ្យល់ព្យុះ​ ហើយដែលកើតអំពីទឹកជំនន់ ជន់លិចដែលនាំ កូនរបស់តាតៃ ទៅ។ ពីរ បី ថ្ងៃក្រោយមក ក្មេងប្រុសបានរកឃើញពីកន្លែងដែលបាត់ខ្លួន។ នៅពេលដែលតាតៃ បានសួរកូនប្រុស​របស់គាត់ ហើយកូនរបស់កូនគាត់​​ បានឆ្លើយថា មានមនុស្សម្នាក់​ បានយកខ្ញុំទៅលាក់ខ្លួន ជាកន្លែងដែលគាត់ មានបំណងសម្លាប់ខ្ញុំ ប៉ុន្តែនៅភ្លាមនោះ តាឥសី បានលេចឡើងនៅពីមុខ ហើយជួយសង្គ្រោះ។ ​បន្ទាប់មកដំណើររឿង កូនរបស់តាតៃបានជួយសង្គ្រោះដោយតាឥសីរួចពីគ្រោះថ្នាក់បានឭតៗគ្នារៀងមក ។

នៅព្រលឹមស្រាងៗយើងអាចក្រោកស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ហើយយើងអាចលឺសំឡេងរៃយំកងរំពងពេញព្រៃ ធ្វើអោយយើងនឹងឃើញទៅដល់បទចម្រៀងមួយបទដែលជួយលើកស្ទួយដំបន់ទេសចរណ៍តាតៃផងនោះ គឺបទ "អនុស្សាវរីយ៍ រមណីយដ្ឋានតាតៃ" ដើរស្រូបខ្យល់អាកាសបណ្តើរ ស្តាប់បទចម្រៀងបណ្តើរ ធ្វើអោយដំណើរកម្សាន្តនេះកាន់តែបំភ្លេចមិនបាន ។ តើលោកអ្នកចង់ធ្វើដំណើរកម្សាន្តទៅខេត្តកោះកុងនិងរមណីដ្ឋានតាតៃដែរឬទេ?

Comments