ដើម​គ្រើល Melanorrhoea laccifera


ម្រ័គ ឬ គ្រើល ជាឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​មាន​ជ័រ គេប្រើប្រាស់ជ័រខ្មៅដែលចាក់ចេញពីសំបកដើម ឬមែក នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា សំបកដើមប្រើជាថ្នាំទប់ ឬរឹប។ គេផ្សំលាយទឹកឃ្មុំ ប្រើសម្រាប់ព្យាបាលរោគស្បែក។  
ម្រ័គ ជារុក្ខជាតិដុះដោយឯងៗ នៅក្នុងព្រៃរបោះ និងនៅតាមភ្នំ។

ម្រ័គ ជាប្រភេទដើមឈើមានកំពស់ ២៥ ទៅ ៣០ម៉ែត្រ ដើមមានមែកច្រើន ដែលគេអាចចាក់ជ័រម្រ័គបាន។ ជ័ររបស់វាអាចធ្វើឱ្យវត្ថុផ្សេងៗរលោង បើលាបលើកញ្ជើ ឬ ល្អី អាចដាក់ទឹកបាន ហើយ ជ័ររបស់វាមានពណ៌ខ្មៅ ។

Comments