ដើមផ្ចឹក Shorea Obtusa




ជាប្រភេទដើមមានជ័រ ដែលអាចយកធ្វើជាជ័រចុង ជ័រលាប បិទទូក ឬជាចន្លុះសម្រាប់អុចបំភ្លឺ ដែលមានកម្ពស់ប្រហែល១០ ទៅ ២០ម៉ែត្រ មានសំបកបែកក្រឡាគគ្រើម ។

ស្លឹក មានរាងទ្រវែងក្រាស់បន្តិច មានទ្រនុងផតឆ្នូតៗ ឯ ផ្កា និង ផ្លែ ជាកញ្ចុំ មានរាងជាចង្ហាសម្រាប់ផ្ដាច់ខ្លួនវិលរសាត់តាមខ្យល់ពេលវាទុំជ្រុះ ។ គុណសម្បត្តិរបស់ដើមផ្ចឹក សំបកដើម ដាំផឹកជួយកែរាកមួល កែគ្រុនចាញ់ ដំបិទជួយផ្សះរបួស ដំបៅ ជួយឃាត់ឈាម និងព្យាបាលរោគស្រ្តីមួយចំនួន ដូចជាធ្លាក់សរជាដើម ។


Comments