ឥទ្ធិពលនៃស្នាមញញឺម (The Power of Smiling)



យើងគ្រប់គ្នាសុទ្ធតែបានដឹងមកហើយថាមនុស្សគ្រប់គ្នាសុទ្ធតែអាចញញឹមដោយមិនចាំបាច់មានអ្នកបង្រៀនឡើយ ក្នុងនោះផងដែរ ញញឹមគឺជាចំណេះធម្មជាតិរបស់មនុស្សមួយផ្នែក ក្នុងចំណោមចំណេះធម្មជាតិផ្សេងទៀតមានដូចជា ញញឹម សើច យំ ស្រលាញ់ ដេក ដើរ អង្គុយ ឈរ ឃ្លាន ជាដើម ដែលទាំងអស់នេះមនុស្សគ្រប់គ្នាសុទ្ធតែចេះដោយមិន បាច់រៀន តាំងតែពីកើតរហូតដល់អវស្សាន្តនៃជីវិត ។ ថ្ងៃនេះខ្ញុំសូមចែករំលែកខ្លះៗពី ឥទ្ធិពលនៃស្នាមញញឹមរបស់មនុស្ស ថាតើវាមាន ឥទ្ធិពល និង មានអត្ថប្រយោជន៍ យ៉ាងណាមកជូនបងប្អូនទាំងអស់គ្នា ហើយបងប្អូនប្រហែលជាអាចបង្កើន នូវការញញឹមបានច្រើនជាងសព្វមួយដងក្នុងការរស់នៅប្រចាំថ្ងៃ ។

១.ការញញឹមនឹងធ្វើអោយអ្នកកាន់តែមានភាពទាក់ទាញ មានការសិក្សារបានបង្ហាញថាយើងនឹងអាចមើលទៅអ្នកដទៃកាន់តែ មានភាពទាក់ទាញនៅពេលដែលពួកគេបានញញឹម ។ ស្នាមញញឹមក៏អាចធ្វើអោយអ្នកឬអ្នកដទៃមានអារម្មណ៍ប្រសើរបានដែរ អ្នកអាចសាកគិតមើលថា ក្នុងពេលដែលអ្នកមិនសប្បាយចិត្ត ឧទាហរណ៍ថាមានទារកញញឹម ឬក៏ សើចមករកអ្នក ក៏អ្នកអាច មានអារម្មណ៍ធូស្រាលបានខ្លះដែរ ។ ម្យ៉ាងវិញទៀតការញញឹមមានឥទ្ធិពលអាចអាចជួយអោយអ្នកបាត់ពី អារម្មណ៍ឯកា មិនសប្បាយចិត្ត ភ័យខ្លាច ជាដើម ។

២.អ្នកខ្លះគិតថាខ្លាចមុខជ្រួញនៅពេលញញឹមច្រើន តែខ្ញុំសូមប្រាប់ថាកុំបារម្ភពីវាអី តាមពិតភាពជ្រួញវាក៏ជាផ្នែកមួយនៃភាព SEXY ទៅតាមវ័យផងដែរ ។ ញញឺមច្រើនអាចធ្វើអោយអ្នកបាត់ពីទុកកង្វល់ សុខភាពផ្លូវចិត្តល្អ អាយុកាលរស់នៅប្រចាំថ្ងៃក៏មានភាពប្រសើរឡើង ។

៣.ការញញឹមក្រៅពីធ្វើអោយអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ វាក៏អាចធ្វើអោយអ្នកមានភាពស្និតស្នាលជាមួយអ្នកដទៃជាងមុន ផងដែរ ។ នៅក្នុងការទំនាក់ទំនងខាងជំនួញ យើងអាចមើលឃើញថា ការពិភាក្សារគ្នាទៅវិញទៅមក គឺគេតែងតែបង្ហាញស្នាមញញឹមទៅវិញទៅមក នោះបញ្ជាក់ថា គេពេញចិត្តនឹងកិច្ចពិភាក្សារនេះ ឬក៏គេពេញចិត្តនឹងផលិតផលដែលភាគីម្ខាងទៀតបានលើកមកបង្ហាញ ឬក៏គេអាចស្ទង់បានថា កិច្ចពិភាក្សា នេះនឹងទទួលបានជោគជ័យ ។

៤.ញញឹមអាចបញ្ជាក់ថាយើងជាមនុស្សរួសរាយ នៅពេលយើងចេញដំណើរទៅណាម្តងៗ ឬជួបនឹងនរណាម្នាក់ អ្វីដែលយើងសំដែង ឬ កិច្ចស្វាគមន៍ដំបូង បំផុត គឺស្នាមញញឹម និង ពាក្យ ជំរាបសួរ ឬសួស្តី នេះជាអ្វីដែលជំនួសដោយពាក្យថា "ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានជួបអ្នក" ព្រោះគ្មានអ្នកណាដែល និយាយថា សួស្តី ទាំងមុខ ស្មើទេមិនអីចឹង តែបើម្នាក់នោះនិយាយទាំងមុខស្មើមែន នោះវាជំនួសដោយពាក្យថា "ខ្ញុំពិតជាធុញខ្លាំងណាស់ដែលបានជួបអ្នក" ឬក៏ "ខ្ញុំមិនចង់ឃើញមុខអ្នកនោះទេ ចេញអោយឆ្ងាយពីជីវិតខ្ញុំទៅ FUCK U! "

៥.តើការញញឹមអាចបង្កើតបានជាស្នេហាដែរឬទេ? ខ្ញុំអាចឆ្លើយប្រាប់អ្នកទាំងអស់គ្នាថា ប្រាកដណាស់ថាការញញឹមពិតជាអាចឈានទៅដល់ការបង្កើតទំនាក់ ទំនងស្នេហាបាន ។ ឧទាហរណ៍ជាក់ស្តែង ចំពោះមនុស្សទូទៅ យើងអាចដឹង ឬក៏ធ្លាប់បានលឺថា ស្នាមញញឹមរបស់ បុរស ឬក៏ នារីណាម្នាក់ ក៏អាចធ្វើអោយអ្នក ធ្លាក់នៅក្នុងរណ្តៅស្នេហារបស់គេយ៉ាងជ្រៅ នេះដោយគ្រាន់តែស្នាមញញឹមរបស់គេសោះ! ទម្រាំតែគេមកប៉ះយើងទៀតតើវាទៅជាយ៉ាងណាយ៉ាងណីទៅ?

បុរស ឬ នារី ២នាក់ដែលពុំដែលស្គាល់គ្នាសោះ ក៏អាចបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នាដោយសារតែស្នាមញញឹមផងដែរ ។ ពេលខ្លះទៀតសូម្បីតែមិននិយាយ អ្វីសោះ គ្រាន់តែញញឹម យើងក៏អាចយល់ចិត្តគ្នា ឬក៏ដឹងថា ភាគីម្ខាងទៀតគាត់កំពុងចង់ប្រាប់យើងអំពីអ្វីដែរ! ។ ឃើញទេញញឹមវាពិតជាសំខាន់ខ្លាំងណាស់!

រឿងមួយទៀត ដែលនិយាយអំពីការញញឹមនេះ គូស្នេហាគ្រប់គ្នាតែងតែសរសើរដៃគូរបស់ខ្លួន ភាគច្រើនមនុស្សប្រុសអ្នកថា! គេប្រាប់ទៅមិត្តស្រីគេថា៖ "ពេលអូនញញឹមស្អាតណាស់ ស្អាតជាងធម្មតា!" នេះយើងអាចទាញសេចក្តីមកថា ការញញឹម អាចផ្លាស់ប្តូរស្ថានការណ៍អោយប្រសើរឡើងគ្រប់យ៉ាង ពីព្រោះថា មិត្តភ័ក្តិរបស់ខ្ញុំនេះបានកូន១ទៅហើយដោយសារតែការញញឹមនេះឯង ឯខ្ញុំវិញញញឹមជិត ៣០ឆ្នាំទៅហើយ នៅមិនទាន់បានកូន១ប្រើនឹងផង ។

តាមពិតទៅមានរឿងជាច្រើនទៀតដែលទាក់ទងនឹងការញញឹមនេះតែខ្ញុំសូមលើកយកតែចំនុចខ្លះៗមកចែករំលែកបងប្អូនប៉ុណ្ណោះ ព្រោះជៀសវាងនូវការសរសេរ វែងធ្វើ វាបណ្តាលអោយខ្ញុំចុកដៃ ហើយបងប្អូនអានក៏ចុកមាត់ដែរ ។ ដូចជាចំនុច នៅពេលជួបនរណាម្នាក់ដំបូងយើងក៏អាចដឹងដែរថាអ្នកនោះគិតយ៉ាងម៉េចចំពោះ យើង ដោយគ្រាន់តែការញញឹមរបស់គេ ខ្ញុំគិតថាវាមិនពិបាកទេ គ្រាន់តែទាមទារអោយបងប្អូនយកចិត្តទុកដាក់តែប៉ុណ្ណោះ ។

សរុបសេចក្តីមកវិញ ខ្ញុំគ្រាន់តែចង់ទាញអារម្មណ៍របស់បងប្អូនទាំងអស់គ្នាអោយបង្កើនភាពរីករាយនៅក្នុងជីវិត កាត់បន្ថយគិតទៅលើរឿងណាដែលធ្វើអោយជីវិត អ្នកស្មុកស្មាញ រីករាយនឹងអ្វីដែលជាបច្ចុប្បន្នកាល ព្រះពុទ្ធទ្រង់ត្រាស់ថា ហេតុដែលបង្កអោយជីវិតយើងមានទុក្ខ គឺមានប្រាំប្រការ ១.ការដឹងក្លិន ២.ការដឹងរសជាតិ ៣.ការស្តាប់លឺ ៤.ការមើលឃើញ ៥.ការទទួលដឹងអារម្មណ៍ ដូច្នេះបើសិនជាយើងកាត់បន្ថយនូវការទទួលដឹងនៃអារម្មណ៍បាន ខ្ញុំជឿថាយើងគ្រប់គ្នាប្រាកដជាទទួល បាននូវភាពរីករាយក្នុងជីវិត ។


credit: soneat hor

 

 

Comments