ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ ព្រោះវាដាក់មូលដ្ឋានគ្រឹះសម្រាប់ពួកគេក្នុងការទុកដាក់ និង ប្រើប្រាស់លុយកាក់ដោយភាពឆ្លាតវៃ គ្រឹះទាំងនេះវានឹងក្លាយទៅជាចំណេះដឹងដ៏សំខាន់ដែលនឹងជួយពួកគេពេញមួយជីវិតទោះបីជាមិនមានវត្តមានយើងនៅជាមួយពួកគេទៀតក៏ដោយ ។
ខាងក្រោមនេះគឺជាចំណុចសំខាន់ខ្លីៗ ដែលខ្ញុំលើកមកពន្យល់បែបងាយៗ
១. ទ្រព្យសកម្ម និងបំណុល (ASSET AND LIABILITY)
- ទ្រព្យសកម្ម = របស់ដែលយកលុយមកចូលក្នុងហោប៉ៅរបស់អ្នក
- បំណុល = របស់ដែលយកលុយចេញពីហោប៉ៅរបស់អ្នក
គ្រួសារដែលមានជីវភាពខ្សត់ខ្សោយជាទូទៅនឹងមិនបង្រៀនកូនៗពួកគេអំពីរឿងនេះទេ ដោយសារតែមិនមានចំណេះដឹងហិរញ្ញវត្ថុ។
គ្រួសារដែលមានជីវភាពល្អ គេអោយអាទិភាពទៅលើទ្រព្យដែលអាចបង្កើតប្រាក់ចំណូល។ ផ្លូវទៅកាន់ភាពមានបាន គឺចាប់ផ្តើមដោយការមានទ្រព្យសម្បត្តិត្រឹមត្រូវ ។
២. ភាពជោគជ័យកើតចេញពីការប្រឹងប្រែង
ឪពុកម្តាយអ្នកមានបង្រៀនកូនៗរបស់ពួកគេ ភាពជោគជ័យបានមកពីការខិតខំប្រឹងប្រែង ដើម្បីទទួលបានវា មិនមែនជាមរតកដែលពួកគេទទួលបានទេ។ ការអនុវត្ត ការធ្វើសកម្មភាព ការធ្វើផែនការ គឺជាកត្តាសំខាន់ដើម្បីឆ្ពោះទៅដល់គោលដៅដែលយើងចង់ទៅដល់ ។
៣. លុយគឺជាឧបករណ៍ដ៏មានឥទ្ធិពល
- មនុស្សមានផ្នត់គំនិតអន់ថយ ទុកលុយជាមូលហេតុនៃបញ្ហា
- មនុស្សមានផ្នត់គំនិតជឿនលឿន ទុកលុយជាឧបករណ៍សម្រាប់តម្រង់ទិសក្នុងជីវិត
វិនិយោគទៅលើ៖
- ភាគហ៊ុន
- អចលនទ្រព្យ
- អាជីវកម្ម
ហើយទ្រព្យសម្បត្តិទាំងនោះនឹងនាំមកវិញនូវប្រាក់កាន់តែច្រើន វាជាសោសេរីភាពនៃហិរញ្ញវត្ថុ ។
៤. រៀនបង្កើតទំនាក់ទំនង
បង្រៀនកូនកូនទៅលើជំនាញសង្គម៖
- បង្កើតទំនាក់ទំនងដែលមានប្រយោជន៍
- ចូលរួមសហការក្នុងព្រឹត្តិការណ៍ ឬ សិក្ខាសាលាផ្សេងៗ
- ចេះចាប់យកឱកាស
បណ្តាញនិងផ្តល់មកវិញនូវគុណសម្បត្តិ៍ទៅថ្ងៃអនាគត ។
៥. បំណុលល្អ និងអាក្រក់
- កង្វះចំណេះដឹងហិរញ្ញវត្ថុ ទូទៅកម្ចីប្រាក់ក្នុងគោលបំណងដើម្បីចង់បានរបស់អ្វីមួយ
- មានចំណេះដឹងហិរញ្ញវត្ថុ កម្ចីប្រាក់ក្នុងគោលបំណងដើម្បីទទួលបានលុយត្រលប់មកវិញ
- បំណុលអាក្រក់៖ ទូរស័ព្ទ វិស្សមកាល រថយន្តទំនើប
- បំណុលល្អ៖ អចលនទ្រព្យ ការវិនិយោគ កំណើនអាជីវកម្ម
៦. ដោះស្រាយអ្វីដែលមនុស្សលោកកំពុងប្រឈម
លុយនឹងហូរចូលមក នៅពេលដែលយើងអាចដោះស្រាយបញ្ហាដែលមនុស្សលោកកំពុងប្រឈម បញ្ហាដែលមនុស្សលោកកំពុងខ្វល់ខ្វាយ ។ សេដ្ឋីពិភពលោក ELON MUSK បានដោះស្រាយបញ្ហាធំៗជាច្រើនដែលមនុស្សយើងប្រឈម និងខ្វល់ខ្វាយ ដូចជា STARLINK, ELICTRIC VEHECLE, SOLARCITY ទាំងនេះជាគម្រូដែលយើងអាចយកមកជាមេរៀន ។
ទស្សនៈវិទ្យានៃលុយ
- លុយហូរទៅរកដំណោះស្រាយ
- បញ្ហាកាន់តែធំ លុយកាន់តែធំ
៧. កុំស្លន់ស្លោចង់ឆាប់ក្លាយជាអ្នកមាន
ទ្រព្យសម្បត្តិត្រូវការពេលវេលាកសាងក្នុងរយៈពេលយូរឆ្នាំ វាមិនមែនអាចកសាងបានក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍ ឬក៏១ខែ ២ខែនោះទេ ដូច្នេះហើយយើងត្រូវការចេះរៀបចំគោលដៅ និងផែនការ ។
៨. ក្រៅពីកាត់បន្ថយការចំណាយ ផ្តោតលើការបង្កើនប្រាក់ចំណូល
បង្កើតប្រាក់ចំណូល + កសាងទ្រព្យសកម្ម = មាត្រដ្ឋានទ្រព្យសម្បត្តិ
៩. ឱ្យប្រាក់ធ្វើការ
- មនុស្សទី១ វិនិយោគពេលវេលាដើម្បីលុយនិងចំណាយទៅវិញ
- មនុស្សទី២ វិនិយោគលុយដើម្បីទិញពេលវេលាត្រឡប់មកវិញ
ប្រែសម្រួលនិងខ្លឹមសារមេរៀនពី RICH DAD POOR DAD
Comments
Post a Comment